ពិធីតាំងពិពណ៌យន្តហោះពីរឆ្នាំម្តងនៅរុស្ស៊ី ចាប់ផ្តើមហើយ

July 19, 2017 11:44 AM 360

 

ការតាំងពិពណ៌អាកាសចរណ៍អន្តរជាតិមួយដែលជាការបង្ហាញយន្តហោះយោធារបស់រុស្ស៊ីបានចាប់ផ្តើមបើកនៅក្បែរទីក្រុងមូស្គូ។
 
អាកាសចរណ៍អន្តជាតិ និងSpace Salon MASKS 2017 បានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅវាលយន្តហោះយោធាមួយនៅខាងក្រៅទីក្រុងរុស្ស៊ី។ ព្រឹត្តិការណ៍នេះប្រារព្ធរៀងរាល់ពីរឆ្នាំម្តង។
ប្រធានាធិបតីរុស្ស៊ី លោក វីល្លាឌឺមៀ ពូទីន បានចូលរួមទស្សន និងបាននិយាយថា រុស្ស៊ីមានទីតាំងដ៏រឹងមាំនៅក្នុងការផលិតយន្តហោះយោធា និងគ្រាប់រូកែតទៅអវកាស។
លោក ពូទីនក៏បាននិយាយថា សក្កានុពលនៃវិស័យទាំងនោះនឹងបន្តពង្រឹងទៀតនាពេលអនាគត។
ព្រឹត្តិការណ៍នេះក៏បង្ហាញពីការហោះហើរនៃយន្តហោះយន្តហោះទម្លាក់គ្រាប់បែក Sukhoi Su-34 ដែលកំពុងចូលរួមនៅក្នុងការវាយប្រហារនៅប្រទេសស៊ីរី និងយន្តហោះចម្បាំង Sukhoi Su-35។
ការហោះហើរសាកល្បងមួយទៀតដោយយន្តហោះចម្បាំងMiG-35 ត្រូវបានតាមមើលដោយមន្ត្រីយោធាមកពីបណ្តាប្រទេសផ្សេងៗមកពីជុំវិញពិភពលោក។
 
យន្តហោះនេះគឺយកគំរូតាមយន្តហោះចម្បាំងMiG-29 ជាមូលដ្ឋាន។ យោធារុស្ស៊ីគ្រោងនឹងចាប់ផ្តើមដាក់ពង្រាយយន្តហោះថ្មីៗនៅឆ្នាំ២០១៩។
អគ្គនាយកនៃសេវាសហព័ន្ធសម្រាប់កិច្ចសហការបច្ចេកទេសយោធា លោកDmitry Shugaev បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសផ្សេងទៀតក៏នៅតែចាប់អារម្មណ៍ជាខ្លាំងចំពោះសព្វាវុធរបស់រុស្ស៊ី។
លោកបានបញ្ជាក់ថា ការនាំចេញសព្វាវុធនេះមានសក្កានុពលជាខ្លាំង៕nhk
 
 

 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ