សហរដ្ឋអាមេរិកថាការសាកល្បងប្រព័ន្ធបាញ់ស្ទាក់មីស៊ីលTHAAD ទទួលបានជោគជ័យ

July 31, 2017 08:40 AM 212

 

សហរដ្ឋអាមេរិកនិយាយថា ប្រព័ន្ធខែលមីស៊ីលដ៏ទំនើបរបស់ខ្លួនបានបាញ់ស្ទាក់ដោយជោគជ័យទៅលើគោលដៅក្នុងពេលធ្វើការសាកល្បង។ សកម្មភាពនេះកើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចុងក្រោយបង្អស់របស់ខ្លួនកាលពីថ្ងៃសុក្រ។
 
ទីភ្នាក់ងារការពារមីស៊ីលរបស់មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះដឹកជញ្ជូនយោធាមួយបានធ្វើការបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមបែបសិប្បនិម្មិតចេញយន្តហោះនៅមហាសមុទ្រប៉ាស៊ីហ្វិក។
 
ទីភ្នាក់ងារនោះបានបន្ថែមថា ប្រព័ន្ធខែលមីស៊ីល THAAD ស្ថិតនៅ Kodiak, Alaska បានចាប់សញ្ញាបាន បានតាមពីក្រោយ និងបានបាញ់ស្ទាក់គោលដៅនោះ។
នេះគឺជាការសាកល្បងបាញ់ស្ទាក់លើកទី១៥ដោយប្រើប្រាស់ប្រព័ន្ធខែលមីស៊ីល THAADនេះ។ ការសាកល្បងកាលពីពេលមុនបានធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា។
 
 
 
មន្ទីរបញ្ចកោណកំពុងតែស្វះស្វែងជម្រុញសមត្ថភាពការពារមីស៊ីលរបស់ខ្លួន ខណៈដែលកូរ៉េខាងជើងអះអាងពីការបាញ់បង្ហោះមីស៊ីលឆ្លងទ្វិបលើកទី២ របស់ខ្លួនដោយជោគជ័យ។
មន្ទីរបញ្ចកោណចង់បញ្ជាក់ឲ្យច្បាស់ពីប្រតិបត្តិការពេញលេញនៃប្រព័ន្ធខែលមីស៊ីលTHAAD ដែលបានដាក់ពង្រាយនៅកូរ៉េខាងត្បូង។
 
រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចេអីន ជាបឋមបានធ្វើការយ៉ាងប្រយ័ត្នប្រយែងចំពោះការដាក់ពង្រាយ THAAD នេះ។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិ លោក Song Young-moo បានផ្តល់យោបល់កាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់គាត់នឹងប្រឹងប្រែងខ្លាំងជាងនេះដើម្បីឲ្យប្រព័ន្ធនេះមានប្រតិបត្តិការពេញលេញ៕NHK

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ