ការសិក្សាថ្មីបានបង្ហាញថា ក្នុងព្រះច័ន្ទអាចនឹងមានទឹកច្រើនជាងការស្មានរបស់អ្នកស្រាវជ្រាវទៅទៀត

July 31, 2017 02:23 PM 130

បរិមាណទឹកយ៉ាងច្រើនត្រូវបានរកឃើញនៅក្នុងស្រទាប់ភ្នំភ្លើងលើផ្ទៃនៃព្រះច័ន្ទដែលមានន័យថា ព្រះច័ន្ទ ប្រហែលជាកន្លែងដែលមានសំណើមខ្លាំងជាងការដែលយើងធ្លាប់គិតទៅទៀត។ របកគំហើញនេះអាចចោទជាសំណួរ​មកកាន់ទ្រឹស្តីអំពីការកកើតនៃព្រះច័ន្ទ ប៉ុន្តែវាក៏អាចជាអនាគតដែនដីចំណុះក្នុងព្រះច័ន្ទផងដែរ។

ទ្រឹស្ដីនាំមុខអំពីថាតើព្រះច័ន្ទកកើតឡើងដោយរបៀបណា គឺវាតំណាងឱ្យកំទេចកំទីដែលបានបន្សល់ទុកបន្ទាប់ពីការឃុបឃិតរវាងភពផែនដី និងភពដែលមានទំហំប៉ុនភពអង្គារតាំងពីយូរយារណាស់មកហើយក្នុងប្រវត្តិសាស្រ្តប្រព័ន្ធព្រះអាទិត្យ។ ការប៉ះទង្គិចបែបនេះគួរតែដុតបំផ្លាញ់ភាគច្រើននៃអ៊ីដ្រូសែនរបស់ព្រះច័ន្ទដែលជាសារធាតុផ្សំដ៏សំខាន់ក្នុងការបង្កើតទឹក ដូច្នេះអ្នកវិទ្យាសាស្ត្រក៏បានសន្មត់ថា ព្រះច័ន្ទជាកន្លែងមួយដែលស្ងួត។

សញ្ញាដែលបង្ហាញថា ទឹកលាក់ខ្លួននៅក្នុងព្រះច័ន្ទត្រូវបានបង្ហាញជាលើកដំបូងក្នុងឆ្នាំ២០០៨ នៅពេលដែលក្រុមស្រាវជ្រាវបានរកឃើញបរិមាណទឹកនៅក្នុងអង្កត់ផ្ចិតមួយចំនួនដែលត្រូវបាននាំយកត្រឡប់មកភពផែនដីវិញពីបេសកកម្ម Apollo ១៥ និង ១៧។ បន្ទាប់មកក្នុងឆ្នាំ២០១១ ទឹកនៅក្នុងភពដែលមានពណ៌ដូចអង្កាំមួយនេះត្រូវបានវិភាគបន្ថែមថា វាអាចផ្ទុកបរិមាណទឹកប្រហាក់ប្រហែលនឹងនៅក្នុងភពផែនដី។

អ្វីដែលគេដឹងពី Apollo

ដើម្បីឈានដល់ការសន្និដ្ឋានលោក Ralph Milliken អ្នកដឹកនាំការស្រាវជ្រាវថ្មី និងដៃគូររបស់គាត់លោក Shuai  Li បានប្រើវិធីសាស្ត្រថ្មីដើម្បីវិភាគអំពីសីតុណ្ហភាពនៃតំបន់ដែលចាប់អារម្មណ៏លើផ្ទៃរបស់ព្រះច័ន្ទ។ ប្រភពទិន្នន័យបានមកពីម៉ាស៊ីនគូរផែនទីខនិជវិទ្យារបស់ព្រះច័ន្ទ។ ទឹកក៏ត្រូវបានប្រទះឃើញនៅក្បែរសំណល់ភ្នំភ្លើងធំៗដែលត្រូវបានផ្គូរផ្គង។

ប្រសិនបើពិតជាមានទឹក (ឬមានច្រើន) មែន តើវាអាចនៅក្នុងនោះបានដោយរបៀបណា?

“ពន្លឺអំពីទឹកលាក់ខ្លួនក្នុងព្រះច័ន្ទនេះបានសន្មត់ថា ទឹកគឺមានជីវិត ឬក៏វាអាចត្រូវបាននាំមកភ្លាមៗបន្ទាប់ពីរងផងប៉ះពាល់ពីអាចម៏ផ្កាយ ឬផ្កាយដុះកន្ទុយមុនពេលព្រះច័ន្ទពេញរូបរាងទាំងស្រុងផងដែរ” នេះបើតាមលោក​ Li បានឱ្យដឹង។ ប៉ុន្តែទោះជាយ៉ាងណា ការពិតដែលនៅក្នុងព្រះច័ន្ទមានទឹកយ៉ាងច្រើននៅតែជាសំណួរចោទដ៏ធំមួយដដែល។ វាអាចមានន័យថា គេត្រូវបង្កើតទ្រឹស្តីឡើងវិញអំពី ថាតើព្រះច័ន្ទកកើតឡើងដោយរបៀបណា ឬយ៉ាងហោចណាស់ពិចារណាឡើងវិញ ថាតើអ៊ីដ្រូសែនអាចរស់នៅក្រោមលក្ខខណ្ឌបែបនេះដោយរបៀបណា៕

 

space

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ