ប្រទេសចិនបិទអាខោនបណ្តាញសង្គមរាប់រយ

August 01, 2017 11:20 AM 135

 

រដ្ឋាភិបាលចិនបានបិទអាខោនបណ្តាញសង្គមរបស់អ្នកប្រើប្រាស់ឯកជនរាប់រយដែលខ្លួនបាននិយាយថា អាខោនទាំងនោះត្រូវបានប្រើប្រាស់ក្នុងការធ្វើឲ្យរីករាលដាលព័ត៌មានមិនសមរម្យ។
មនុស្សជាង២.៤លាននាក់នៅប្រទេសចិនត្រូវបានគេនិយាយថាបានប្រើប្រាស់ WeChat និងបណ្តាញសង្គមផ្សេងទៀត ដើម្បីបង្ហោះរូបភាព វីដេអូ និងការបញ្ចេញមតិនៅតាមអនឡាញ។
 
សេវាបែបនេះបានទទួលប្រជាប្រិយភាពពីអ្នកប្រើប្រាស់ ដែលគេអាចរកចំណូលតាមការផ្សព្វផ្សាយ ខណៈដែលគេមានអ្នកចូលទស្សនាតាមអនឡាញកាន់តែច្រើនឡើង។
អាជ្ញាធរនៅទីក្រុងប៉េកាំងបានបើកកិច្ចប្រជុំស្តីពីប្រតិបត្តិករសេវា និងបានប្រកាសបិទអាខោនជាង៣០០។ មន្ត្រីបាននិយាយថា អាខោនទាំងនោះបានប្រើប្រាស់ដើម្បីធ្វើឲ្យរីករាលដាលនូវព័ត៌មានមិនពិត និងមាតិកាបែបអសុរស។
 
នៅប្រទេសចិន ការបង្ហោះនៅតាមអនឡាញ អាចត្រូវគេលុបចោលបានគ្រប់ពេលវេលា បើសិនអាជ្ញាធរចាត់ទុកការដាក់បង្ហោះនោះមិនសមរម្យ។ ប៉ុន្តែវាកម្រណាស់ដែលអាខោនលក្ខខណៈផ្ទាល់ខ្លួនរាប់រយត្រូវបានគេបិទចោលក្នុងមួយពេលតែមួយពព្រិចភ្នែក។
 
ទីក្រុងប៉េកាំងបានពង្រឹងការឈ្លបយកការណ៍ពីមាតិកានៅតាមអនឡាញរបស់បុគ្គលនីមួយៗ ចាប់តាំងពីមានច្បាប់ប្រឆាំងនឹងសន្តិសុខអិនធឺណេតដែលបានចូលជាធរមានកាលពីខែមិថុនា ដែលរឹតតែធ្វើឲ្យសាធារណជនមិនសប្បាយចិត្ត៕NHK

 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ