NASA កំពុងស្វែងរកអ្នកដែលអាចការពារភពផែនដីពី Aliens

August 04, 2017 05:09 PM 179

ស្តាប់ទៅហាក់ដូចជាការងារមួយដ៏អស្ចារ្យណាស់ ត្រូវទេ? ជាប្រភេទការងាររបស់ superhero,  ការពារភពផែនដីពីការឈ្លានពានរបស់ Aliens ស្លៀកសំលៀកបំពាក់ដ៏អស្ចារ្យ និងប្រហែលជាមានអាវុធទំនើបនៅនឹងដៃទៀត។ វាមិនដល់ថ្នាក់នឹងទេ ប៉ុន្តែ NASA កំពុងស្វែងរកអ្នកដែលអាចបំពេញតួនាទីជា “មន្ដ្រីការពារភព (Planetery Protection Officer)”។ សំរាប់អ្នកដែលតែងតែស្រម៉ៃចង់ជួយការពារភពផែនដីឱ្យមានសុវត្តិភាពពី Aliens ឱកាសបានមកដល់ហើយ! NASA កំពុងតែស្រ្តេស ខណៈថែររក្សាភពផែនដីអោយមានសុវត្ថិភាព។

តំនែងនេះពិតជាខ្ពស់ណាស់ ហើយប្រាក់ខែក៏មិនធម្មតាដែរចាប់ពី ១២៤.៤០៦ ដុល្លាអាមេរិក ដល់ ១៨៧.០០០ដុល្លារអាមេរិក។ ប៉ុន្តែ បន្ទាប់មកប្រសិនបើអ្នកត្រូវបានប្រគល់ភារកិច្ចការពារភពផែនដីហើយ លោកអ្នកមិនអាចមើលស្រាលការងារឡើយ។

បេក្ខភាពត្រូវមានសញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រ, វិស្វកម្ម ឬគណិតវិទ្យា ឬការរួមបញ្ចូលគ្នានៃបរិញ្ញាប័ត្រ និងបទពិសោធន៏ការងារ យ៉ាងហោចណាស់មានបទពិសោធន៏ជាបុគ្គលិករដ្ឋាភិបាលថ្នាក់ជាន់ខ្ពស់រយៈពេលមួយឆ្នាំ, ជំនាញបច្ចេកទេសវិស្វកម្ម និង “ចំណេះដឹងមានកម្រិតខ្ពស់”។ បេក្ខភាពក៏នឹងត្រូវការបទពិសោធន៍ក្នុងការរៀបចំផែនការ, ពិនិត្យពិច័យ និងប្រតិបត្តិកម្មវិធីអវកាសផងដែរ។ តួនាទីរួមមានការធ្វើដំណើរជុំវិញពិភពលោកដើម្បីទស្សនាស្ថានីយ៍អវកាស វិភាគឧបករណ៏ដែលនឹងត្រូវប្រើប្រាស់ក្នុងបេសកកម្ម។ ប៉ុន្តែ គួរឱ្យស្តាយឱកាសនេះបើកចំហរសំរាប់តែអ្នកដែលមានសញ្ជាត្តិ អាមេរិក តែប៉ុណ្ណោះ៕

 

iflscience

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ