យប់នេះនឹងមានវត្តមានបាតុភូត ច័ន្ទគ្រាស នៅក្នុងប្រទេស កម្ពុជា ចាំមើលទាំងអស់គ្នា!

August 07, 2017 05:54 PM 295

ខណៈដែលមានការខកចិត្តបន្តិចបន្តួចក្នុងចំនោមអ្នកដែលស្នេហាអវកាសដោយសារតែមានប្រទេសជាច្រើនក៏ដូចជាប្រទេស កម្ពុជា ផងដែរមិនអាចមើលឃើញបាតុភូតសូរ្យគ្រាស (ព្រះច័ន្ទបាំងព្រះអាទិត្យ) នៅថ្ងៃទី២១ ខែសីហា ឆាប់ៗខាងមុខនេះដែលនឹងអាចមើលឃើញតែនៅ សហរដ្ឋអាមេរិក ប៉ុណ្ណោះ ដំនឹងនៃបាតុភូតច័ន្ទគ្រាសពិតជាធ្វើឱ្យអ្វីៗល្អប្រសើរមែន។ ភាគច្រើននៃប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងកើតនឹងអាចទស្សនាទស្សនីយភាពលើអាកាសដ៏អស្ចារ្យមួយទៀតនៅថ្ងៃច័ន្ទ ទី៧ ខែសីហា (យប់នេះ) នោះគឺបាតុភូត ច័ន្ទគ្រាស។  

ច័ន្ទគ្រាសនៅយប់នេះនឹងអាចមើលឃើញពីផ្នែកមួយចំនួននៃទ្វីប អឺរ៉ុប, អាហ្វ្រិក, អាស៊ី និងអូស្ត្រាលី ជាសំណាងមិនល្អ អាមេរិក មិនអាចមើលឃើញព្រឹត្តិការណ៏នេះទេ។

ច័ន្ទគ្រាសមួយចំណិតនឹងកើតឡើងនៅចន្លោះម៉ោង ៥:២២នាទីល្ងាច និង ៧:១៨នាទីយប់ ថ្ងៃដដែល។ ព្រឹត្តិការណ៏ច័ន្ទគ្រាសនឹងចាប់ផ្តើមនៅម៉ោង ១០:៣០នាទីយប់ ថ្ងៃច័ន្ទនៅក្នុងប្រទេស កម្ពុជា។

ច័ន្ទគ្រាស កើតឡើងនៅពេលព្រះអាទិត្យ ផែនដី និងព្រះច័ន្ទស្ថិតនៅស្ទើរតែលើបន្ទាត់តែមួយ (ត្រួតស៊ីគ្នា)។ ដោយសារតែផែនដីបាំងពន្លឺព្រះអាទិត្យខ្លះពីការចាំងដោយផ្ទាល់ទៅលើផ្ទៃព្រះច័ន្ទ និងបាំងគ្រប់ផ្នែកទាំងអស់នៃព្រះច័ន្ទដោយផ្នែកខាងក្រៅនៃស្រមោលរបស់វា៕

 

firstspot

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ