Laika កូនសុនខ និងជាសត្វដែលបានបូជាជីវិតចេញក្រៅភពផែនដី

August 08, 2017 10:56 AM 182

សហភាពសូវៀត បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ១៩៥៧ ជាមួយនឹងការបាញ់បង្ហោះយាន្ត Sputnik ២។ នៅក្នុងយាន្តគឺមានកូនឆ្កែតូចមួយឈ្មោះថា Laika ជាកូនសុនខ និងជាសត្វមួយក្នុងចំណោមសត្វដែលបានធ្វើដំណើរចេញក្រៅភពផែនដី ហើយក៏ជាសត្វដែលបានបូជាជីវិតក្នុងលំហផងដែរ។ ប៉ុន្តែ Laika មិនមែនជាសត្វដំបូងគេដែលបាននៅក្នុងលំហទេ។ សហរដ្ឋអាមេរិក និង U.S.S.R បានបាញ់បង្ហោះគ្រាប់រ៉ុកកែតដែលមានសត្វនៅក្នុងនឹងតាំងពីឆ្នាំ១៩៤៧ម្ល៉េះ។

រយៈកាលដំបូងៗនៃវិទ្យាសាស្ដ្រគ្រាប់រ៉ុកកែត គ្មានអ្នកណាដឹងពីផលប៉ះពាល់នៃភាពគ្មានទម្ងន់នៅក្នុងនោះទេ។ ដូច្នេះហើយ សត្វជាច្រើនប្រភេទដូចជា សុនខ, ស្វា និងប្រភេទស្វាឪត្រូវបានប្រើប្រាស់ដើម្បីធ្វើតេស្តសុវត្ថិភាព និងលទ្ធភាពនៃការបាញ់បង្ហោះគ្រាប់រ៉ុកកែតដែលមានជីវិតមួយនៅក្នុងនោះ (សត្វដែលបានលើកឡើងខាងលើ) ទៅកាន់លំហអាកាស និងនាំពួកគេត្រឡប់មកវិញដោយមិនមានគ្រោះថ្នាក់។

ចាប់តាំងពីនឹងមក សត្វបានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការយល់អំពីផលប៉ះពាល់នៃទំនាញផែនដីលើមុខងារជីវសាស្រ្តជាច្រើន។ អវកាសយានិកបានសិក្សាលើគ្រប់ប្រភេទសត្វតាំងពីសត្វ ឱម៉ាល,  ពពួកសត្វល្អិតជំពូក (អណ្តើកមាស ឬកញ្ចែរជាដើម), អណ្តើក, រុយ, ដង្កូវ, ត្រី, ពីងពាង, ទន្សាយ, ស្រមោច, កង្កែប, កណ្ដុរ, ចង្រិត, ខ្យង, ប្រភេទសត្វស្លាបតូចៗដូចជា (មេអំបៅ ឬកន្ទុំរុយជាដើម), កូនជ្រូក, ខ្យ៉ារដំរី, កន្លាត, សូម្បីតែកំពិស និងច្រើនទៀត។

Laika គឺជាប្រភេទសុនខពូជ Siberian husky ស្ទើរតែទាំងស្រុងដែលត្រូវបានគេរើសពីតាមផ្លូវនៅទីក្រុង ម៉ូស្គូ។ អ្នកវិទ្យា សាស្ត្រ សូវៀត សន្មត់ថាឆ្កែអនាថាប្រហែលមានបទពិសោធន៏ជាស្រេចក្នុងការស៊ូទ្រាំនឹងភាពអត់ឃ្លាន និងសីតុណ្ហភាពត្រជាក់។ Laika និងឆ្កែពីរផ្សេងទៀតត្រូវបានបណ្តុះបណ្តាលសម្រាប់ការធ្វើដំណើរចេញទៅលំហអាកាសដោយការទុកពួកគេនៅក្នុងទ្រុងតូចៗ និងរៀនស៊ីអាហារបំប៉នជែលដែលអាចជាអាហាររបស់ពួកគេនៅក្នុងលំហអាកាស។

ជាអកុសល ការធ្វើដំណើររបស់ Laika ទៅកាន់អវកាសគឺ one-way (ទៅមិនត្រឡប់មកវិញ)។ បន្ទាប់មក មិនមានការបាញ់បង្ហោះយាន្តសារជាថ្មីទេ។ វាក៏មិនត្រូវបានគេដឹងច្បាស់ផងដែរថា តើ Laika រស់នៅលើគន្លងគោចរបានពីរបីម៉ោង ឬពីរបីថ្ងៃ ទម្រាំថាមពលនៃប្រព័ន្ធទ្រទ្រង់ជីវិតរបស់កូនឆ្កែអស់។ ហើយយាន្ត Sputnik ២ ក៏បានឆេះនៅក្នុងបរិយាកាសនៅខែមេសា ឆ្នាំ១៩៥៨៕

 

spacecom

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ