អ្វីទៅដែលបង្ករឱ្យមានលោកខែ ឬព្រះអាទិត្យបាំងឆ័ត្រ (moon or sun halo)?

August 09, 2017 02:27 PM 209

ដែលលឺគេនិយាយថា ឱ្យតែព្រះច័ន្ទ ឬព្រះអាទិត្យបាំងឆ័ត្រ (moon or sun halo) ដឹងតែមេឃជិតភ្លៀងទេ? ព្រោះគេនិយាយថា ពពករាងស្រកានាគជាសញ្ញានៃមេឃជិតភ្លៀង ឬមិនអីញ្ចឹងមានទីតាំងណាមួយនៅក្បែរយើងនឹងភ្លៀង។ ជាទូទៅវាតែងបង្ហាញខ្លួនជាមួយពពកដែលមានសណ្ឋានដូចស្រកានាគ, ពពកស្តើង ឬពពកកញ្ចុំ។។ តើមានអ្វីកើតឡើងទើបបានជាបង្កើតបាននូវបរិយាកាសបែបនេះ?

រង្វង់ដែលព័ទ្ធជុំវិញព្រះច័ន្ទត្រូវបានបង្កឡើងដោយដំណើរងាកនៃពន្លឺព្រះច័ន្ទ (ដែលផ្លាតនឹងពន្លឺព្រះអាទិត្យ) តាមរយៈគ្រីស្តាល់ទឹកកកនៅក្នុងបរិយាកាសផែនដីចន្លោះពី ៥ទៅ១០គីឡូម៉ែត្រ គិតជាកំពស់ទឹកសមុទ្រ។ គ្រីស្តាល់ទឹកកកប្រហែលជាតម្រង់ទិស និងកំណត់ទីតាំងបានហើយទើបបញ្ចេញរង្វង់ដ៏ស្រស់ស្អាតនេះឱ្យយើងឃើញ។

គ្រីស្តាល់ទឹកកកមានរូបរាងជាឆកោណ (មុខ ឬមុំ៦ជ្រុង) ដែលមានន័យថាពន្លឺណាដែលឆ្លងកាត់វានឹងតែងតែមានពន្លឺជះមកវិញ ឬក៏បត់មកជ្រុងតែមួយ។ ពន្លឺព្រះច័ន្ទឆ្លងកាត់មុខ ឬមុំមួយនៃគ្រីស្តាល់ទឹកកក ហើយបន្ទាប់មកវាក៏ជះបញ្ច្រាស់ទៅមុំនោះវិញ ២២ដឺក្រេ។

តាមពិត ប្រសិនបើយើងសំឡឹងមើលឱ្យច្បាស់រង្វង់មូលដែលយើងចំណាំហៅថាឆ័ត្រនេះគឺមានពណ៌ដូចឥន្ទធនូយ៉ាងអីញ្ចឹងដោយមានចំណុចភ្លឺនៅផ្នែកខាងលើខាងក្រោម ឬខាងក្នុងខាងក្រៅ។ ដោយសារពេលនេះ (លោកខែបាំងឆ័ត្រ) ពន្លឺព្រះច័ន្ទមិនសូវភ្លឺរង្វង់ព្រះច័ន្ទស្ទើរតែគ្មានពណ៌ទាល់តែសោះ។ ប៉ុន្តែ លោកអ្នកប្រហែលជាសម្គាល់ឃើញពណ៌ក្រហមនៅផ្នែកខាងក្នុងរង្វង់ និងពណ៌ខៀវនៅខាងក្រៅដែលការបញ្ចេញពណ៌ទាំងនេះភាគច្រើនគឺនៅពេលព្រះអាទិត្យបាំងឆ័ត្រ (sun halo)។ បើពិនិត្យឱ្យកាន់តែច្បាស់អ្នកនឹងឃើញថានៅគែមខាងក្រៅមានលក្ខណៈសាយភាយ ម្យ៉ាងទៀតមេឃនៅក្នុងបរិវេនរង្វង់គឺស្រអាប់ជាងមេឃនៅខាងក្រៅ។

ប្រាកដណាស់! បរិយាកាសពោរពេញទៅដោយចំនួននៃគ្រីស្តាល់ដែលមិនអាចយល់បាន ការជះត្រឡប់របស់ពន្លឺព្រះច័ន្ទគឺបែរមុខទៅទិសដៅផ្សេងៗគ្នា។ ប៉ុន្តែមានពេលខ្លះ ចំនួននៃគ្រីស្តាល់ទឹកកកយ៉ាងច្រើនមែនទែនស្ថិតនៅក្នុងទីតាំងតែមួយដែលធ្វើឱ្យពន្លឺជះត្រឡប់មកយើង។ ការពិត មនុស្សមើលឃើញរង្វង់នេះជាសណ្ឋានផ្សេងៗគ្នា ជួនកាលនៅទីតាំងរបស់អ្នកអាចមើលឃើញរង្វង់មានពណ៌សស្តើង ប៉ុន្តែអ្នកនៅរំលងទីតាំងរបស់អ្នកតែពីរបីម៉ែត្រប៉ុណ្ណោះអាចមើលឃើញរង្វង់នេះមានពណ៌ចម្រុះជាច្រើនដូចឥន្ធនូយ៉ាងអីញ្ចឹង៕

 

earthsky

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ