យប់ថ្ងៃទី១២ និង១៣អាទិត្យនេះនឹងមានទេពស្យុតធ្លាក់ច្រើនណាស់បើអាចកុំភ្លេចចាំមើល!

August 09, 2017 04:23 PM 240

ព្យុះទេពស្យុតដែលមានឈ្មោះថា Perseid ជាព្យុះទេពស្យុតរដូវក្តៅត្រូវបានគេរំពឹងថានឹងផលិតទេពស្យុតក្នុងចំនួនយ៉ាងច្រើនចន្លោះពាក់កណ្តាលអាធ្រាត្រ និងទាបភ្លឺថ្ងៃទី១២ និង១៣ ខែសីហា នេះ។ ថ្ងៃទី១១ ទាបភ្លឺក៏ជាពេលវេលាល្អដែរ។ អត្រាធម្មតាគឺប្រហែលជា ៨០ ក្នុងមួយម៉ោង ប៉ុន្តែក្នុងឆ្នាំមុនៗដូចកាលពីឆ្នាំ២០១៦ វាមានអត្រារវាង ១៥០-២០០ ឯណោះក្នុងមួយម៉ោង។ ទស្សនីយភាពទេពស្យុតនឹងចាប់ផ្តើមពីម៉ោង ១រំលងអាធ្រាត្រ ទៅ។

ឆ្នាំ២០១៧ នេះទេពស្យុត Perseid នឹងពិបាកមើលជាងមុនបន្តិចដោយសារវត្តមានរបស់ព្រះច័ន្ទដែលនឹងមានចំនួន បីភាគបួននៃរូបរាងពេញរះមុន។

អ្នកជំនាញផ្នែកទេពស្យុតរបស់ NASA លោក Bill Cooke បានប្រាប់ Space.com ថា “បរិមាណអាចនឹងនៅត្រឹមពាក់កណ្តាលដោយសារពន្លឺរបស់ព្រះច័ន្ទ។ ជំនួសឱ្យ ៨០ ទៅ ១០០ នឹងមានត្រឹម ៤០ ទៅ ៥០ ប៉ុណ្ណោះក្នុងមួយម៉ោង។ ប៉ុន្តែ ដំណឹងល្អនោះគឺទេពស្យុត Perseid មានពន្លឺខ្លាំងកុំអីច្បាស់ជាមិនឈ្នះពន្លឺព្រះច័ន្ទទេ”។

ដើម្បីអាចមើលឃើញទេពស្យុតច្បាស់ លោកអ្នកត្រូវការទីតាំងដែលមានមេឃស្រឡះល្អតាមដែលអាច ទីតាំងដែលងងឹត នៅជាយក្រុង ឬជនបទ មិនមានពន្លឺភ្លើងភ្លឺចិញ្ចាចពីទីក្រុង។ ហោចណាស់ក៏លោកអ្នកត្រូវត្រៀមខ្លួនមុនឱ្យបាន ៣០នាទី កាន់តែចាំលោកអ្នកនឹងបានឃើញកាន់តែច្រើន។​ ទេពស្យុតនឹងធ្លាក់ ២ទៅ៣គ្រាប់ រៀងរាល់មួយនាទីម្តង៕

 

spacecom

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ